សេវាកម្មគាំទ្រ
ផ្នែករូបភាពវេជ្ជសាស្ត្រ
សេវាកម្មរបស់យើងដែលផ្តល់ជូនគឺអ៊ុលត្រាសោន និងកាំរស្មីអ៊ិច។
ផ្នែករូបភាពវេជ្ជសាស្ត្រនៃមន្ទីរពេទ្យបង្អែកបាធាយ ត្រូវបានរៀបចំឡើងដើម្បីផ្តល់សេវាកម្មល្អបំផុតដែលអាចធ្វើទៅបាន រួមមាន ការពិនិត្យកាំរស្មីអ៊ិច អ៊ុលត្រាសោន ដើម្បីជួយក្រុមគ្រូពេទ្យក្នុងការធ្វើរោគវិនិច្ឆ័យ និងបង្កើនគុណភាពជីវិតរបស់អ្នកជំងឺ។
ផ្នែកមន្ទីរពិសោធន៏
យើងផ្តល់ជូននូវសេវាកម្មមន្ទីរពិសោធន៍ទូទៅ រួមទាំងឈាម លាមក ការវិភាគទឹកនោម និងការពិនិត្យកំហាក
សេវាមន្ទីរពិសោធន៍នៅនៃមន្ទីរពេទ្យដើរតួនាទីយ៉ាងសំខាន់ក្នុងការរកឲ្យឃើញ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលនៃជំងឺ ដែលផ្តល់ដោយអ្នកបច្ចេកទេសវិជ្ជាជីវៈ។ សំណាកឈាម លាមក ទឹកនោម និងសំណាកផ្សេងៗត្រូវបានប្រមូល ហើយធ្វើការពិនិត្យ និងវិភាគត្រូវបានអនុវត្ត។
ផ្នែកស្តុកឈាម និងផ្តល់ឈាម
សេវាកម្មរបស់យើងគឺប្រមូលឈាម ស្តុកឈាម និងផ្តល់ឈាមជូនអ្នកជំងឺ។
សេវាកម្មផ្តល់ឈាមប្រកបដោយនិរន្តរភាព និងគុណភាពដើរតួនាទីយ៉ាងសំខាន់នៅក្នុងមន្ទីរពេទ្យក្នុងការរៀបចំ និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។ ឈាមអាចត្រូវបានប្រើក្នុងគោលបំណងសង្គ្រោះជីវិតផ្សេងៗគ្នាជាច្រើន រួមទាំងការជួយអ្នកជំងឺដែលទទួលការវះកាត់ ការព្យាបាលជំងឺដូចជាភាពស្លេកស្លាំង និងគ្រុនចាញ់។
ផ្នែកឱសថស្ថាន
សេវាកម្មរបស់យើងគឺ ស្តុកទុក ប្រមូល ពិនិត្យវេជ្ជបញ្ជា និង ផ្តល់ឱសថជូនអ្នកជំងឺ។
ឱសថស្ថានក្នុងមន្ទីរពេទ្យ គឺជាសេវាកម្មដែលរៀបចំ ស្តុក ផ្តល់ថ្នាំ និងសម្ភារៈដល់ផ្នែកជំងឺសម្រាកព្យាបាល សង្គ្រោះបន្ទាន់ និងថ្នាំតាមវេជ្ជបញ្ជាដល់អ្នកជំងឺពិគ្រោះក្រៅ។